Our social:

Latest Post

Tuesday, May 2, 2017

តើ​អ្នក​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ទំនើប​ត្រូវ​ធ្វើ​អ្វី​ខ្លះ​?

ជា​ជំហាន​ដែល​អាច​ចាប់​យក​អាជីព​ជា​អ្នក​គ្រប់គ្រង​ផ្នែក​IT​លោក​សុខ​លាភ​បាន​ណែនាំ​ឲ្យ​និស្សិត​ដែល​មាន​បំណង​ចង់​ធ្វើការ​ក្នុង​តំណែង​នេះ​ឲ្យ​រៀន​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​ជា​ដំបូង​រួច​សិក្សា​យក​សញ្ញាបត្រ​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ព្រម​ទាំង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​នេះ​ឲ្យ​បាន​ច្រើន​។​លើស​ពី​នេះ​និស្សិត​ត្រូវ​ចុះ​ធ្វើ​កម្មសិក្សា​ផ្នែក​IT រួច​ត្រូវ​ព្យាយាម​ស្វែងយល់​អ្វី​ដែល​ថ្មី​ៗ​បន្ថែម​។
លោក​បាន​បន្ថែម​ថា​៖ «​ក្នុង​នាម​ជា​IT Manager​ពួកគាត់​នឹង​ត្រូវ​ដឹកនាំ អភិវឌ្ឍន៍​គ្រប់គ្រង​រចនាសម្ព័ន្ធ​ប្រព័ន្ធ​ព័ត៌មាន​និង​បច្ចេកវិទ្យា​បូករួម​ទាំង​សម្របសម្រួល​ហើយ​ណែនាំ​គោលដៅ​នៃ​ស្ថាប័ន​ជាមួយ​នឹង​ការ​ដាក់​យុទ្ធសាស្ត្រ​នៃ​សេវាកម្ម​ព្រម​ទាំង​តម្រូវការ​ផង​ដែរ​»។
លោក​លាភ ជឿជាក់​ថា​សិស្ស​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​មិន​ថា​ប្រុស​ឬ​ស្រី​ទេ សុទ្ធតែ​អាច​ក្លាយ​ទៅ​ជា ​IT Manager ប៉ុន្ដែ​គេ​ត្រូវ​តែ​ដឹង​ពី​របៀប​ក្នុង​ការ​ចាប់​យក​ឱកាស​បន្ថែម​ពី​ជំនាញ​និង​បទពិសោធ​ដែល​គាត់​មាន​។

គន្លឹះ​ដើម្បី​ក្លាយ​អ្នក​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា

កញ្ញា រចនា​បាន​ពន្យល់​ពី​ភារកិច្ច​ដែល​ត្រូវ​ធ្វើ​ក្នុង​ក្រុមហ៊ុន​នោះ​ថា​៖ «​ខ្ញុំ​ធ្វើ​ការ​សាកល្បង​នូវ​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ស៊េរី​ទំនើប​ដូចជា SmartphoneTablet និង ​Browser​។ ខ្ញុំ​ក៏​ធ្វើការ​សាកល្បង​ទៅ​លើ​ផ្នែក ​Back Office ដែល​ហៅថា ​Server តាមរយៈ​ការ​បន្ថែម​ទិន្នន័យ​ទៅ​លើ​កម្មវិធី​ទាំង​នោះ​ផង​ដែរ​»។
និស្សិត​ស្រី​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃប្រឌិត​រូប​នេះ​តែងតែ​រៀបចំ​ គម្រោង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​តាម​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​សម្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​ការងារ។
កញ្ញា​សង្កេត​ឃើញ​ថា​ Cisco គឺជា​ជំនាញ​ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ផ្នែក​ ព័ត៌មានវិទ្យា​ហើយ​កញ្ញា​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ Sunrise Institute of Technology​។
ដោយសារ​តែ​ការ​ប្ដេជ្ញា​ចិត្ត​កញ្ញា រចនា​ សង្ឃឹម​ថា​នឹង​អាច​សម្រេច​សេចក្ដី​ប្រាថ្នា​ក្លាយ​ទៅ​ជា ​IT Manager ដោយ​កញ្ញា​បាន​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន​!​»។​នេះ​គឺជា​ជំហាន​ចាប់ផ្តើម​ហើយ​ កញ្ញា​ចង់​បាន​យោបល់​បន្ថែម​ដើម្បី​វិវត្ត​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​ IT​ Manager​៕

អ្នក​ជំនាញ​ថា និស្សិត IT កម្ពុជា​ខ្វះ​ជំនាញ​ទន់

បញ្ចប់​ការ​សិក្សា​ជំនាញ​ព័ត៌មាន​វិទ្យា​ (IT) តែ​មួយ​មុខ មិន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគ​ជ័យ​របស់​និស្សិត​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​នោះ​ឡើយ។ នៅ​ឯ​កម្មវិធី​បារខែម (barcamp) ក្រោម​ប្រធាន​បទ «ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន» ដែល​រៀប​ចំ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​កាល​ពីចុង​សប្ដាហ៍​កន្លង​មក អ្នក​ជំនាញ​មក​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន និង​អង្គការ​មួយ​ចំនួន ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​វិស័យ​ព័ត៌មានវិទ្យា បាន​ណែនាំ​និស្សិត​​ជំនាញ IT ឲ្យ​សិក្សា​ជំនាញ​ដទៃ​ទៀត ដើម្បី​សម្រេច​បាន​ជោគ​ជ័យ​នៅ​ក្នុងជីវិត។
លោក ស គីណាល់ នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Aplus Consulting បាន​ឲ្យដឹង​ថា អ្នក​សិក្សា​ព័ត៌មាន​វិទ្យា​ភាគ​ច្រើន កំពុង​ប្រឈម​នឹង​បញ្ហា​មួយ គឺ​កង្វះ​ខាត​ជំនាញ​ទន់។ លោក គីណាល់ និយាយ​ថា​៖ «អ្នក​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា មាន​តែ​ជំនាញ​រឹង ខ្វះ​ជំនាញ​ទន់ ប្រៀប​ដូច​មនុស្ស​យន្ត​អីចឹង»។ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ប្រាស្រ័យ​ទាក់​ទង នាយក​គ្រប់​គ្រង​រូប​នេះ ចាត់​ទុក​ជំនាញ​ទន់ គឺ​ជា​កត្តា​សំខាន់​ដើម្បី​ឈាន​ទៅ​ភាព​ជោគ​ជ័យ​នៅ​ក្នុង​វិជ្ជា​ជីវៈ​ព័ត៌មាន​វិទ្យា។
ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក រុន សារឹម ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​ស្វែង​រក​ជំនួយ នៃ​អង្គការ​ Passerelles Numerci Cambodia (PNC) បាន​ចាត់​ទុក​ស្វ័យ​សិក្សា​គឺ​ជា​គន្លឹះ​សំខាន់​សម្រាប់​ទទួល​បាន​ភាគ​ជោគ​ជ័យ​ទាំង​ការ​សិក្សា និង​ការងារ។ ដោយ​បាន​ណែនាំ​ឲ្យ​យុវជន​កម្ពុជា​ចេះ​ជ្រើស​រើស​បុគ្គល​ល្បីៗ​ធ្វើ​ជា​គំរូ លោក​និយាយ​ថា​៖ «ការ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង អាច​ឲ្យ​យើង​ស្វែង​យល់​ពី​មជ្ឈ​ដ្ឋាន​ជុំ​វិញ និង​អាច​ទទួល​បាន​អ្វី​ថ្មីៗ​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ទាំង​នៅ​សាលារៀន និង​ការងារ»។

តើ​ជំនាញ​អ្វី​ខ្លះ​នៅ​ក្នុង​សតវត្ស​ទី​ ២១នេះ


គម្លាត​រវាង​ជំនាញ​ដែល​សិស្ស-និស្សិតសិក្សា​ និង​ជំនាញ​ដែល​ត្រូវ​ការ​ពិត​ប្រាកដ​ គឺ​ត្រូវ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ តាម​រយៈ​របាយ​ការ​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum Report) ថា ការ​រៀន​សូត្រ​បែប​ប្រពៃ​ណី គឺ​ជា​ទម្លាប់​មួយ​ដែល​ធ្វើ​ឲ្យ​ចំណេះ​ដឹង និង​ជំនាញ​របស់​និស្សិត​ធ្លាក់​ចុះ ដូច្នេះ​​ត្រូវ​ឲ្យ​ពួក​គេ​ព្យាយាម​ស្វែងយល់​​ ចំពោះ​​​តម្រូវ​ការ​បច្ចេក​វិទ្យា​ថ្មី​ៗ​ ជា​ច្រើន​ផ្សេង​ទៀត​។
បេក្ខ​ជន​ដែល​ស្វែង​រក​ការ​ងារ​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ត្រូវ​តែ​អាច​ សហការ ទំនាក់​ទំនង​ និង​អាច​ចេះ​ដោះ​ស្រាយ​នូវ​បញ្ហា​ផ្សេង​ៗ ដែល​នេះ​គឺ​ជា​ជំនាញ​ជា​ចំបង​ ដែល​ត្រូវ​សិក្សា​ និង​​អភិវឌ្ឍន៍​ តាមរយៈ​​​ការ​សិក្សា​ពី​សង្គម និង​ផ្លូវ​អារម្មណ៍ (Social and Emotional learning--SEL)។
នៅ​ពេល​ដែល​សិស្ស​ និស្សិត​បាន​​ច្រ​បាច់​បញ្ចូល​គ្នា​រវាង ជំនាញ​ទាំង​នេះ​ជា​មួយ ជំនាញ​ប្រពៃ​ណី​ នោះ​ពួក​គេ​នឹង​កាន់​តែ​​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​វិវត្ដទៅ​កាន់​​សេច្ច​​កិច្ច​ឌីជីថល(digital economy)​ ។​

គន្លឹះ ៤យ៉ាងដើម្បីលើកទឹកចិត្ត​បុគ្គលិកឲ្យពេញចិត្តនឹងការងារ

ជា​ទូទៅ​បុគ្គលិក​គ្រប់រូប​ ​សម្លឹង​ឃើញ​ប្រាក់​ខែ​ ​ជា​គោល​សំខាន់​មួយ​ដែល​ជំរុញ​ឲ្យ​ពួកគេ​ចង់​ធ្វើការ​នៅ​ក្រុមហ៊ុន​ណាមួយ។ ​ប៉ុន្តែ​​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​ ​ហើយ​មាន​ចំណុច​​សំខាន់ៗ​ជាច្រើន​ដែល​​បុគ្គលិក​ពិត​ជា​ត្រូវការ​មិន​អាច​ខ្វះ​បាន​ ​ទោះ​មាន​ប្រាក់ខែ​ខ្ពស់​ក៏​ដោយ​។​

​១) ​​​យុត្តិធម៌​៖​រឿង​អយុត្តិធម៌​តែង​កើត​មាន​ ​​នៅ​កន្លែង​ធ្វើ​ការ​មួយ​ចំនួន​ ​​ជា​ពិសេស​បុគ្គលិក​ដែល​មិន​សូវ​ចេះ​យកចិត្ត​យក​ថ្លើម​ថ្នាក់​លើ​មួយ​ចំនួន​។ ​ថ្នាក់​លើ​ដែល​ចូលចិត្ត​ឲ្យ​គេ​អែបអប​បែបនេះ ​​ពិត​ជា​មិន​ងាយ​នឹង​ជំរុញ​ឲ្យ​ការងារ​ក្រុមហ៊ុន​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ​នោះ​ឡើយ ​ព្រោះ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ ​នៅ​មិន​យូរ​ឡើយ​។​​​ ​យុត្តិ​ធម៌​ជា​រឿង​សំខាន់​បំផុត​​ ​ក្នុង​ការ​ធ្វើការ​ជា​ក្រុម​ ​ព្រោះ​ថា​​​បុគ្គលិក​គ្រប់រូប​នឹង​គ្មាន​ឆន្ទៈ​​ក្នុង​ការ​បន្ត​ការងារ​ខ្លាំងក្លា​ទៀត​ឡើយ​ ​បើ​ថ្នាក់​លើ​ផ្តល់​តម្លៃ​ ​និង ​គុណសម្បត្តិ​តែ​លើ​បក្សពួក​របស់​ខ្លួន​។ ​

​២) ​ការ​លើកទឹកចិត្ត​៖ ​​ការ​លើកទឹកចិត្ត​ ​គឺ​ពិត​ជា​សំខាន់​សម្រាប់​បុគ្គលិក​​ទាំងអស់​ ​ព្រោះ​ថា ​គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​បញ្ហា​បាន​ទាំងអស់​គ្រប់ពេល​ឡើយ ​ហើយ​តែង​ជួប​បញ្ហា​ជៀស​មិន​ផុត​។ ​នៅ​ពេល​ដែល​បុគ្គលិក​ជួប​បញ្ហា​ស្មុគស្មាញ​ផ្សេងៗ​ ​ពួកគេ​ពិត​ជា​ត្រូវ​ការ​ពាក្យ​លើកទឹកចិត្ត​ពី​​ថ្នាក់​លើ​របស់​ខ្លួន​ ​ដើម្បី​មាន​កម្លាំង​ចិត្ត​បន្តការងារ​ទៀត​។

៣) ​​គោលការណ៍​ច្បាស់លាស់៖ ​ធ្វើការ​ក្នុង​ក្រុម​មួយ​ដែល​ ​​គ្មាន​គោលការណ៍​ ​និង ផែនការ​ច្បាស់លាស់​ ​នាំ​ឲ្យ​ការងារ​មាន​ភាព​ច្របូកច្របល់​ខ្លាំង​។​ ​ដូច្នេះ​ហើយ​ ​ថ្នាក់លើ​ដែល​មាន​សមត្ថភាព​ ​និង ភាព​ឆ្លាតវៃ​គួរ​តែ​បង្កើត​ឲ្យ​មាន​គោលការណ៍​ច្បាស់លាស់​ ​ក្នុង​ក្រុមការងារ​ដើម្បី​ជា​ប្រទីប​មួយ​បំភ្លឺ​ផ្លូវ​ដល់​មនុស្ស​គ្រប់គ្នា​៕

តើ​យើង​ត្រូវ​​លើកទឹកចិត្ត​បុគ្គលិក​ដោយ​របៀប​ណាដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព?

ជា​ការពិត​ណាស់​អ្នកជំនួញ​ទាំងអស់ អាច​ទទួល​បាន​ជោគជ័យ ដូច​គ្នា​មិន​ថា អ្នក​បើក​នោះ​បើក​​មុខជំនួញ​ដែល​មាន​យីហោ​ថ្មី​ដោយ​គំនិត​ខ្លួនឯង​ ឬ​ទិញ​សិទ្ធិ​លក់​បន្ត​ពី​គេ​នោះ​ឡើយ។​ ប៉ុន្តែ​បញ្ហា​នោះ​ត្រង់​ថា តើ​អ្នកជំនួញ​ថ្មីៗ គួរ​សម្រេចចិត្ត​ជ្រើសរើស​យក​វិធី​មួយ​ណា​ឲ្យ​ស័ក្តិសម នឹង​តម្រូវការ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​ដើម្បី​ទទួល​បាន​ជោគជ័យ​?
ចម្លើយ​ទៅកាន់​សំណួរ​ខាងលើ​ពិតជា​ពិបាក​នឹង​ឆ្លើយ ប៉ុន្តែ​មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​យក​ជម្រើស​មួយ​ណា​នោះ អ្នក​ឯកទេស​ជាច្រើន​ផ្នែក​ជំនួញ បាន​ឲ្យ​យោបល់​ថា គេ​ត្រូវ​សិក្សា​ឲ្យ​ច្បាស់​ពី​ស្ថានភាព​ទីផ្សារ និង​អ្នកប្រឹក្សា​យោបល់​ជាមួយ​ជំនាញ​ផ្នែក​នេះ​ជា​មុន​សិន មុន​នឹង​សម្រេចចិត្ត បើ​ទោះបី​ជា​មិន​មាន​ចម្លើយ​ណា​មួយ​ច្បាស់លាស់​ថា វិធី​មួយ​ណា​នឹង​ទទួល​បាន​ផល​ល្អ​ជាង​មួយ​ណា​ជា​ដាច់ខាត​នោះ​ក៏ដោយ​។